Jeep Grand Cherokee Track hawk HPE1200 - Square Car

Аватар автора
Transportation Innovation
Topic : Jeep Grand Cherokee Track hawk HPE1200 SUV ប្រភេទគ្រួសារ ដែលមានកម្លាំងរហូតដល់ 1200សេស! I. Intro ឱ្យតែលឺថា Jeep បងប្អូន ភាគច្រើន នឹងនឹកទៅដល់រថយន្តប្រភេទ Off-road ចុះទឹក ឡើងភ្នំ លុកព្រៃ! ហើយ ឱ្យតែលឺថា SUV មនុស្សភាគច្រើន នឹងនឹកទៅដល់រថយន្ត ប្រភេទគ្រួសារ មុនគេ! តែហាក់ផ្ទុយស្រឡៈ! ដូចពាក្យគេថា ៖ អ្វីក៏ដោយ មិនអាចវាយតម្លៃ តែសម្បកក្រៅនោះទេ! មើលឱ្យជាក់ សឹមញាក់ចិញ្ចើម! នេះគឹជា JEEP GRAND CHEROKEE Track hawk HPE 1200! រថយន្ត SUV ប្រភេទគ្រួសារ ដែលមានកម្លាំងរហូត ដល់ទៅ 1200សេស! អាចបើកបរ ក្នុងល្បឿនខ្ពស់បំផុត រហូតដល់ទៅ 321km/h រីឯសន្ទុះល្បឿនពី 0-100KM ចាយពេលត្រឹមតែ 2.3 វិនាទី តែប៉ុណ្ណោះ! ត្រូវបានគេចាត់ថា ជារថយន្ត SUV ដែលមាន សន្ទុះល្បឿនលឿនបំផុត ក្នុងពិភពលោក ផងដែរ! មានតម្លៃដើមដាក់លក់ 179000$ ! គ្រាន់តែសម្លេង ក៏ញាក់សាច់ដែរ សម្លេងចេញពីម៉ាស៊ីនមធ្យម ងុំត្រង់សម្លេងចេញពីស៊ីម៉ាំង! បងប្អូន ពុំចាំបាច់សង្ស័យច្រើន កើនទុក្ខកង្វល់នោះទេ! ដល់ថ្នាក់ គេបើកដៃឱ្យប្រណាំង សាកល្បឿន ជាមួយឡានស្ព័រទៅហើយ! II. Body ណ្ហើយចុះ! រឿងអ្វីក៏ដោយ ឱ្យតែកើតមាន នូវហេតុ តែងតែមាន នូវផល! ប្រៀបប្បីដូចជាផឹកទឹក ឱ្យនឹក ទៅដល់ ប្រភពដើម! គួររំលឹកផងដែរ ថា Grand Cherokee Track hawk នេះ គឺដំណើរការដោយ ម៉ាស៊ីនសាំង V8 6.2L Supercharger របស់ Hell cat ដែលត្រូវបានគេចាត់ទុក ជាប្រភេទម៉ាស៊ីន High performance មហាកម្លាំងមួយ របស់ DODGE ដែលមានបំពាក់ជាមួយគ្នា នៅលើរថយន្ត ៖ - Dodge Challenger - Dodge Durango - ក៏ដូចជា កំពូលរថយន្ត ភីកអាប់ RAM TRX ជាដើម តែទោះជាយ៉ាងណាក៏ដោយ ជម្រើសម៉ាស៊ីននេះ អាចផលិតបានកម្លាំង ៧០០ សេសស្ដើង តែប៉ុណ្ណោះ ចំពោះរថយន្ត Track hawk! ចុះតើ 1200hp នេះ បានមកពីណា? តាមពិតទៅ រថយន្ត Grand Cherokee Track hawk កម្លាំង 1200hp...

0/0


0/0

0/0

0/0

0/0