Lexus LX470 (1998-2007) អតីតស្តេចរថយន្ត SUV ឆក់យកបេះដូងប្រជាជនខ្មែរ!

Аватар автора
Удобства минивэна: беззаботные поездки для всей семьи
Topic: Lexus Lx470 I. Intro Lexus Lx470 តារារះកាលពីជាង២០ឆ្នាំមុន កាលចេញដំបូងមានតម្លៃនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងជាង១០ម៉ឺនដុល្លារ! កាលជំនាន់នោះវាគឺ ជាអធិរាជលើដងវិថី! ពាក្យថាភ្នំមួយខ្ពស់តែងតែមាននូវភ្នំមួយខ្ពស់ជាងហ្នឹងទៅទៀត ថ្វីត្បិតតែ Land Cruiser គឺជាស្ដេចរថយន្ត SUV ខ្នាតធំរបស់ Toyota ដែលមានវត្តមានឈរជើងលើទីផ្សារអស់កាលវេលាជាយូរមកហើយក្ដី នៅពេល Lexus បានបញ្ចេញនូវ ត្រកូល LX មកកាន់ទីផ្សារដំបូង ជាពិសេសគឺទីផ្សារសហរដ្ឋអាមេរិក ពេលនោះ គឺសង្កេតថា មានសន្ទុះនូវការគាំទ្ររប្រៀបប្បីដូចជាទឹកបាក់ទំនប់ ប្រើប្រាស់នូវតួរខ្លួនជាមួយនឹង Land Cruiser ភាពធន់ សមត្ថភាពនៃការបើកបរនៅគ្រប់ស្ថានភាពផ្លូវ គឺមិនខុសពីគ្នាទេ តែអ្វីដែលខុសគ្នា គឺជាការបំពាក់មកនូវបច្ចេកវិទ្យាទំនើប មុខងារពិសេសៗ រួមទាំងការរចនាប្រកបដោយប្រណិតភាព ដែលវាបានផ្ដល់ឱ្យដល់អ្នកប្រើប្រាស់ទាំងឡាយ នូវ ៖ - ប្រណិតភាព - ផាសុកភាព - និងសុវត្ថិភាព ដែលយើងអាចនិយាយបានថា ជាការបំពេញបន្ថែមនូវចំណុច ដែលគួរបន្ថែមរបស់ Toyota Land Cruiser II. Body ក្រោមទម្រង់ជារថយន្ត SUV ខ្នាតធំ និងប្រណិតរបស់ Lexus LX470 គឺពិតជាបានឆក់យកបេះដូងអ្នកប្រើប្រាស់មិនតិចទេក្នុងទីផ្សារពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ! សម្ដេចទ្រង់ ឯកឧត្តម លោកជំទាវ លោកលោកស្រី អ៊ំ ពូ មាមីង លោកតា លោកយាយ លោកអ្នកទាំងអស់គ្នានៅចាំបានទេ? កាលពីចន្លោះពីជាង១០ឆ្នាំ ទៅ២០ឆ្នាំមុន ថាតើ Lexus LX470 មានកិត្តិស័ព្ទល្បីប៉ុណ្ណា? ដំណើរវិវត្តឥតឈប់ឈរនៃពេលវេលា ពាំានាំមកនូវការអភិវឌ្ឍន៍ជឿនលឿននៃបច្ចេកវិទ្យា LX470 បានផ្លាស់ប្តូរទៅជា LX570 ហើយរហូតមកទល់ពេល ដែលលោកអ្នកទាំងអស់គ្នាកំពុងតែទស្សនានូវវីដេអូនេះ គឺ LX570 ត្រូវបានជំនួសដោយ LX600 បាត់ទៅហើយ ដែលប្រើប្រាស់ម៉ាស៊ីនត្រឹមតែ V6 តែផលិតបានកម្លាំងរហួតដល់ទៅ ជាង៤០០សេស!

0/0


0/0

0/0

0/0